|
|
អ្នកចាត់ការថ្មី Frank Lampard របស់ក្រុមស្ករគ្រាប់ Everton បានចេញមុខការពារខ្សែបម្រើប្រយុទ្ធចំណូលថ្មី Dele Alli បន្ទាប់ពីគេរងការរិះគន់ពីអតីតអ្នកចាត់ការទូទៅក្រុមជំរើសជាតិអង់គ្លេស Glenn Hoddle ។
Lampard បានលើកឡើងថា៖ "ខ្ញុំមិនខ្វល់ថាគេជិះរថយន្តប្រភេទអី ស្លៀកសំលៀកបំពាក់មិនសមរម្យក៏ដោយ អោយតែគេទាន់ពេលហ្វឹកហាត់ ហើយប្រឹងប្រែងក្នុងការហ្វឹកហាត់ និងគោរពដល់ក្លឹបតែប៉ុណ្ណេះគឺគ្រប់គ្រាន់ហើយ " ។
គួរបញ្ជាក់ថា Everton បានចុះហត្ថលេខានាំយកកីឡាករពីររូបគឺ Donny van de Beek និង Dele Alliកំឡុងរដូវកាលដោះដូរកីឡាករកាលពីខែមករាកន្លងទៅ ៕
ប្រភព : Marca
Mundo Deportivo រាយការណ៍ថា Marc-André ter Stegen នឹងមិនចូលរួមដំណើរទេសចរណ៍មុនបើករដូវកាលរបស់ Barcelona នៅជប៉ុន និងកូរ៉េខាងត្បូង ខណៈដែលគាត់ប្រឈមមុខនឹងការសម្រេចចិត្តដ៏សំខាន់មួយជុំវិញបញ្ហាខ្នងរបស់គាត់។ អ្នកចាំទីសញ្ជាតិអាឡឺម៉ង់ ដែលត្រូវបានអវត្តមានតាំងពីដើមរដូវកាលមុន ដោយសារភាពមិនស្រួលខ្លាំងនោះ កំពុងពិចារណាការវះកាត់ដើម្បីដោះស្រាយបញ្ហានេះ។...
យោងតាម Fabrizio Romano កីឡាករ James Trafford បានទទួលយកសំណើររបស់ Manchester City ដើម្បីត្រលប់ទៅក្លឹបពី Burnley វិញ។...
យោងតាមសារព័ត៌មាន L'Equipe ក្លឹប Al Hilal របស់ Saudi Pro League បានធ្វើការចរចាដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធក្រុម Newcastle United Alexander Isak ខណៈដែលពួកគេបន្តការស្វែងរកខ្សែប្រយុទ្ធឆ្នើមថ្មី។...
Bayern Munich បើកការផ្តល់ជូនសមរម្យសម្រាប់ខ្សែបម្រើ Joao Palhinha នេះបើយោងតាមអ្នកយកព័ត៌មាន Sky Germany លោក Florian Plettenberg ។ ខណៈដែលមានពាក្យចចាមអារ៉ាមទាក់ទង Arsenal ទៅនឹងកីឡាករអន្តរជាតិព័រទុយហ្គាល់រូបនេះ។ Plettenberg បាននិយាយថាមិនមានការបញ្ជាក់ពីការចាប់អារម្មណ៍ជាក់លាក់ពីក្លឹបអង់គ្លេសនោះទេ។...
Gabriel Magalhães មានទំនុកចិត្តថាគាត់នឹងសមនឹងលេងឱ្យ Arsenal នៅដើមរដូវកាលក្រោយបន្ទាប់ពីខកខានការប្រកួតចុងក្រោយនៅរដូវកាលមុន។...