|
|
Sergio Ramos អតីតខ្សែការពារចាស់វស្សារបស់ Real Madrid កំពុងមានបញ្ហាសាច់ដុំមុនជំនួបដ៏ធំជាមួយ Real Madrid ។ បន្ទាប់ពីចំណាយពេលជាង ១៦ឆ្នាំជាមួយ Real Madrid ខ្សែបម្រើសញ្ជាតិអេស្ប៉ាញបានផ្ទេរមកកាន់ទឹកដីប្រទេសបារាំងកាលពីឆ្នាំមុនមកកាន់ក្លឹបអ្នកមាន PSG ។
រូបគេបានអាក់ខានជាច្រើនប្រកួតដោយសាររបួស ពោលគឺគេទើបតែបានបង្ហាញខ្លួនបានប៉ុន្មានប្រកួតប៉ុណ្ណោះ ។យោងតាមប្រភព Le Parisien បានបញ្ជាក់ថា Ramos បានផ្អាកការហ្វឹកហាត់កាលពីថ្ងៃសប្តាហ៏ បន្ទាប់ពីរងរបួសសាច់ដុំខាងឆ្វេង ។
Mauricio Pochettino អ្នកចាត់ការទូទៅរបស់ PSG បានបញ្ជាក់ថា Ramos អាចនិងអវត្តមានពេលប៉ះជាមួយក្រុមសេ្តចស
Real Madrid ក្នុងពានរង្វាន់ Uefa Champion League ៕
ប្រភព : The Sun
គ្រប់គ្នាសុទ្ធតែបានដឹងពីសារៈសំខាន់នៃការប្រកួតនេះ ព្រោះក្រុមដែលឈ្នះការប្រកួតនេះនឹងបន្តក្នុងការប្រកួតប្រជែងដណ្តើមពាន។ យើងនឹងខំប្រឹងឲ្យអស់ពីលទ្ធភាព និងប្រើប្រាស់កម្លាំងឲ្យអស់ដើម្បីលេងទល់វិសាខា និងធ្វើយ៉ាងណាដើម្បី 3ពិន្ទុ។...
អនាគតរបស់ Jonathan Tah នៅតែមិនច្បាស់លាស់ ខណៈដែលកិច្ចសន្យារបស់គាត់ជាមួយ Bayer Leverkusen នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ។ ខ្សែការពារវ័យ 29 ឆ្នាំត្រូវបានគេរំពឹងថានឹងចាកចេញពីក្លឹប Bundesliga ដោយមិនគិតថ្លៃផ្ទេរដោយគ្មានលទ្ធភាពបន្ត។...
ភ្នំពេញក្រោនគឺជាក្រុមល្អមួយ ហើយសម្រាប់យើងទាំងអស់គ្នា យើងនឹងធ្វើតាមផែនការនៃការលេងទៅតាមអ្វីដែលគ្រូចង់បាន។...
Micky van de Ven មានបំណងចង់ចាកចេញពី Tottenham នៅរដូវក្តៅនេះ ប្រសិនបើ Real Madrid ផ្តល់សំណើរនេះបើយោងតាមអតីតអ្នកសង្កេតការណ៍របស់ Spurs លោក Mick Brown ។ គាត់បានប្រាប់ Football Insider ថាក្រុមកាយរឹទ្ធិរបស់ Madrid បាននឹងកំពុងតាមដានកីឡាករវ័យ 23 ឆ្នាំ ហើយភ្នាក់ងាររបស់ Van de Ven កំពុងជំរុញយ៉ាងសកម្មសម្រាប់ការផ្លាស់ប្តូរទៅកាន់ក្លឹបយក្សអេស្ប៉ាញ។...
PREMIER LEAGUE ASTON VILLA VS NEWCASTLE ...