|
|
Arsenal កំពុងចែចូវចង់បាន អ្នកចាំទី Matt Turner ពីក្លឹប New England Revolution ក្របខ័ណ្ឌ Major League Soccer (MLS) ។ Arsneal បានដាក់សំណើក្នុងការនាំយកអ្នកចាំទីអាមេរិករូបនេះ ក្នុងតម្លៃប្រមាណជាង ៩.៥លានដុល្លារ។
មូលហេតុដែលក្លឹបខាងលើនេះចង់បានអ្នកចាំទីម្នាក់ទៀត ព្រោះតែលោក Mikel Arteata ចង់ពង្រឹងសមត្ថភាពអ្នកចាំទីក្នុងក្រុមរបស់លោកទាំងអស់ឲ្យកាន់ប្រសើរឡើង។
នៅខណៈនេះ Arsenal កំពុងឈរនៅលើចំណាត់ថ្នាក់ទី៦ ក្នុងការប្រកួត Premier League ដោយមាន៣៥ពិន្ទុ ខណៈ Man City ក្រុមឈានមុខមាន ៥៦ពិន្ទុ៕
ប្រភព: BBC Sport
Kevin De Bruyne បានចូលរួមជាផ្លូវការជាមួយម្ចាស់ជើងឯក Serie A Napoli លើការផ្ទេរដោយឥតគិតថ្លៃ បន្ទាប់ពីចាកចេញពី Manchester City ។ ខ្សែបម្រើសញ្ជាតិបែលហ្ស៊ិករូបនេះត្រូវបានផ្តល់អាវលេខ 11 សម្រាប់រដូវកាល 2025-26 ខាងមុខនេះ។...
Atletico Madrid បានធានាជាផ្លូវការនូវការចុះហត្ថលេខាលើខ្សែការពារឆ្វេងសញ្ជាតិអ៊ីតាលី Matteo Ruggeri ក្នុងកិច្ចសន្យាដែលដំណើរការរហូតដល់ខែមិថុនា ឆ្នាំ 2030។ កិច្ចព្រមព្រៀងនេះត្រូវបានបញ្ចប់ដោយមានការចូលរួមពីភ្នាក់ងារ Manuel Montipo ដែលគ្រប់គ្រងការចរចារវាងក្លឹបអេស្ប៉ាញនិងអ្នកតំណាងរបស់កីឡាករ។...
Fabrizio Romano អះអាងថា Marcus Rashford នឹងចូលរួមជាមួយ Barcelona ក្នុងលក្ខខណ្ឌខ្ចីជើងសម្រាប់រដូវកាលក្រោយ។...
David Ornstein បានរាយការណ៍ថា Barcelona កំពុងតែឈានទៅមុខជាមួយនឹងការផ្លាស់ប្តូរដើម្បីចុះហត្ថលេខាលើកីឡាករ Marcus Rashford ពី Manchester United ។...
Borussia Dortmund ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើស្លាបរបស់ Tottenham Mikey Moore ជាអ្នកជំនួសកន្លែងសម្រាប់ Jamie Gittens នេះបើយោងតាមរបាយការណ៍របស់ Bild ។...