|
|
ក្រោយក្លឹបបឹងកេតដំឡើងចូលឈុតធំកាលពីខែមការា ឆ្នាំ២០២១ កីឡាករវ័យក្មេង វ៉ាំង ដាវិន បង្ហាញខ្លួនបានបួនប្រកួតក្នុងពានរង្វាន់សម្ដេចហ៊ុនសែននិងលីគកំពូលកម្ពុជា។
បួនប្រកួតនេះខ្សែបម្រើពាក់លេខ២០ បានប្រាប់ថា ការប្រកួតរវាងបឹងកេត និងណហ្គាវើលដ៍នៅពានសម្ដេច ហ៊ុន សែន វគ្គ៨ក្រុមចុងក្រោយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ធ្វើឱ្យរូបគេចាប់អារម្មណ៍ និងពេញចិត្តខ្លាំងបំផុត។ ពេញចិត្តដ្បិតថាក្រុមនាគខៀវជិតអស់ឱកាសឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រោយណាហ្គានាំមុខ ២-០ ខណៈការប្រកួតជិតដល់នាទីចុងក្រោយទៅហើយ។
វឌ្ឍនាកាអបអរគ្រាប់បាល់ស៊ុតចូល ក្រោយដាវីនបញ្ជូនបាល់ឱ្យ
កីឡាករមកពីខេត្តកំពង់ឆ្នាំង បានបង្ហើបថា ៖«ប្រកួតដែលចាប់អារម្មណ៍ជាងគេ ប្រកួតលេងជាមួយណាហ្គា ព្រោះពេលហ្នឹងក្រុមកំពុងត្រូវគេនាំមុខ ហើយយើងត្រូវការគ្រាប់មែនទែន ហើយពេលចូល(ដូរ)ទៅ មានអារម្មណ៍ថាភ័យដែរ ព្រោះពេលហ្នឹងពេលលំបាក ហើយប៉ះចូលទៅគេទាត់ចូល១គ្រាប់ទៀត ចឹងអារម្មណ៍យើងកាន់តែអត់សូវនឹងនរ ហើយដល់ពេលយើងអាចរកបានមួយគ្រាប់វិញ យើងមានទំនុកចិត្តកម្លាំងចិត្តឡើងវិញ ហើយខ្ញុំបាន Assist ឱ្យបងកាទាត់ចូលទៀត យើងអាចតាមស្មើ យើងក៏ឈ្នះបាល់ប៉េណាល់ទី យើងបានឡើងមកវគ្គ Simi-final»។
ក្រុមណាហ្គាវើលដ៍បានស៊ុតចូលបឹងកេតនៅនាទីទី៤ ដោយខ្សែបម្រើ គួច សុគម្ភៈ និងខ្សែប្រយុទ្ធ ណុប តុលា នៅនាទីទី៨៥ មុនពេលបឹងកេតរកបាននៅនាទី ៨៩ និង ៩០+៣ ដោយកីឡាករ ចាន់ វឌ្ឍនាកា។
ដាវីនពិតជាសប្បាយរីករាយជាខ្លាំង នៅពេលបានលេងនៅឈុតធំ និងបានបញ្ជូនបាល់ឱ្យវឌ្ឍនាកាស៊ុតចូលមួយគ្រាប់នៅនាទី ៩០+៣ ព្រមទាំងទាត់បាល់ប៉េណាល់ទីចូល១គ្រាប់ទៀត ជួយឱ្យបឹងកេតឈ្នះណាហ្គា ៨គ្រាប់ ទល់នឹង ៧គ្រាប់ ឡើងវគ្គ៤ក្រុមចុងក្រោយ។
នៅថ្ងៃនេះវេលាម៉ោង៣កន្លះរសៀល ក្រុមនាគខៀវនឹងបើកកីឡដ្ឋានរបស់ខ្លួនទទួលស្វាគមន៍ក្រុមវិសាខាក្នុងពានរង្វាន់សម្ដេច ហ៊ុន សែន លើកទី១៥ ថ្នាក់ជាតិឆ្នាំ២០២១។ ក្នុងជំនួបនេះ ដាវីនមានក្ដីសង្ឃឹមបង្ហាញខ្លួនខ្លះៗដែរ ក្រោមការដឹកនាំរបស់លោកគ្រូបង្គោល គឹម ភក្ដី។
គួរបញ្ជាក់ថា ក្នុងពានសម្ដេច ហ៊ុន សែន ដាវីនបានលេងទល់នឹងក្រុមសូលទីឡូអង្គរ (ប្ដូរចូល) ក្រុមណាហ្គាវើលដ៍ (ប្ដូរចូល) ចំណែកលីគកំពូលវិញគេជាប់ជម្រើស១១នាក់ទាំងពីលើកគឺលេងទល់អង្គរថាយហ្គឺរ និងភ្នំពេញក្រោនដែលជាការប្រកួតបិទរដូវកាលឆ្នាំ២០២១។
ភ្នំពេញក្រោនគ្រងជើងឯកលីគកំពូលកម្ពុជា លេខ២បានលើព្រះខ័នរាជស្វាយរៀង លេខ៣បានលើវិសាខា លេខ៤បានលើណាហ្គាវើលដ៍ ខណៈបឹងកេតជាប់ជាក្រុមលេងគោរពវិន័យល្អ៕
តារាងប្រកួតពានសម្ដេច ហ៊ុន សែន
តារាងលេខ១ដល់លេខ៤ នៃការបញ្ចប់ពានរង្វាន់លីគកំពូលកម្ពុជា
Kevin De Bruyne បានចូលរួមជាផ្លូវការជាមួយម្ចាស់ជើងឯក Serie A Napoli លើការផ្ទេរដោយឥតគិតថ្លៃ បន្ទាប់ពីចាកចេញពី Manchester City ។ ខ្សែបម្រើសញ្ជាតិបែលហ្ស៊ិករូបនេះត្រូវបានផ្តល់អាវលេខ 11 សម្រាប់រដូវកាល 2025-26 ខាងមុខនេះ។...
Atletico Madrid បានធានាជាផ្លូវការនូវការចុះហត្ថលេខាលើខ្សែការពារឆ្វេងសញ្ជាតិអ៊ីតាលី Matteo Ruggeri ក្នុងកិច្ចសន្យាដែលដំណើរការរហូតដល់ខែមិថុនា ឆ្នាំ 2030។ កិច្ចព្រមព្រៀងនេះត្រូវបានបញ្ចប់ដោយមានការចូលរួមពីភ្នាក់ងារ Manuel Montipo ដែលគ្រប់គ្រងការចរចារវាងក្លឹបអេស្ប៉ាញនិងអ្នកតំណាងរបស់កីឡាករ។...
Fabrizio Romano អះអាងថា Marcus Rashford នឹងចូលរួមជាមួយ Barcelona ក្នុងលក្ខខណ្ឌខ្ចីជើងសម្រាប់រដូវកាលក្រោយ។...
David Ornstein បានរាយការណ៍ថា Barcelona កំពុងតែឈានទៅមុខជាមួយនឹងការផ្លាស់ប្តូរដើម្បីចុះហត្ថលេខាលើកីឡាករ Marcus Rashford ពី Manchester United ។...
Borussia Dortmund ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើស្លាបរបស់ Tottenham Mikey Moore ជាអ្នកជំនួសកន្លែងសម្រាប់ Jamie Gittens នេះបើយោងតាមរបាយការណ៍របស់ Bild ។...