|
|
ក្លឹបអ្នកមាន Paris Saint-Germain កំពុងពិចារណាក្នុងការលក់ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Neymar នារដូវក្តៅខាងមុខបន្ទាប់ពីមិនអាចជួយក្រុមឈ្នះពានធំៗនៅឡើយ ។
PSG ផ្តល់ក្តីសង្ឃឹមយ៉ាងខ្លាំងលើ Neymar បន្ទាប់ពីផ្ទេរពី Barcelona កាលពីឆ្នាំ២០១៧ ។ ទោះជាយ៉ាងណាក្តី បន្ទាប់ពីផ្ទេរមកទឹកដីប្រទេសបារាំងមក Neymar ហាក់មិនទាន់បង្ហាញនូវសមត្ថភាពរបស់ខ្លួនអោយលេចធ្លោនូវឡើយទេ ជាពិសេសក្រោយពេលធ្លាក់ចេញពី Champions League ក្រោមថ្វីជើងរបស់អធិរាជស Real Madrid កាលពីពេលកន្លងទៅ ។
គួរបញ្ជាក់ថាប្រធានក្លឹបរបស់ PSG កំពុងពិចារណាលក់ Neymar ដែលជាផ្នែកដើម្បីរុះរើកីឡាករក្នុងរដូវក្ដៅនេះ។ ទន្ទឹមនឹងនេះ ក្លឹបចង់រក្សា Kylian Mbappe ឲ្យបន្តជួយក្រុម និងចង់នាំ Erling Haaland ដើម្បីបំពេញតំបន់ប្រយុទ្ធ ។
ប្រភព ៖ Marca
នៅជុំចុងក្រោយនៃក្របខណ្ឌ English Premier League ខ្សែបម្រើស្លាបវ័យ 27 ឆ្នាំ Federico Chiesa របស់ Liverpool បានចេញពីកៅអីក្នុងការប្រកួតជាមួយ Chelsea ហើយឥឡូវនេះនឹងទទួលបានមេដាយជើងឯក Premier League ។...
យោងតាមលោក Nicolo Schira បានឱ្យដឹងថា ខ្សែប្រយុទ្ធអ៊ីតាលី Patrick Cutrone កំពុងតែថ្លឹងថ្លែងពីសក្តានុពលនៃការចាកចេញពី Como ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅ។...
Ousmane Dembele បានរងរបួសសរសៃពួរក្នុងការប្រកួតជើងទី1វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League ជាមួយក្រុម Arsenal កាលពីសប្តាហ៍មុន។...
របាយការណ៍ Fabrizio Romano រាយការណ៍ថា Liverpool អាចប្រឈមមុខនឹងការសម្រេចចិត្តលើអនាគតរបស់ Jarell Quansah ដោយខ្សែការពារកណ្តាលវ័យក្មេងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងនៅមុនទីផ្សារដោះដូរកីឡាកររដូវក្តៅ។...