|
|
ខ្សែប្រយុទ្ធវ័យក្មេង Erling Haaland របស់ក្លឹប Borussia Dortmund ទំនងជាមិនអាចផ្ទេរមក Barcelona នារដូវក្តៅខាងមុខនេះឡើយនេះបើតាមសម្តីរបស់ប្រធានក្លឹបលោក Joan Laporta ។
លោក Laporta បានបញ្ជាក់ថា ៖ "ក្លឹបនិងមិនចុះកុងត្រាយកកីឡាកររូបណាដែលអាចធ្វើអោយប៉ះពាល់ដល់វិបត្តិហិរញ្ញវត្ថុរបស់ក្លឹបឡើយ
។ សម្រាប់ខ្ញុំក្លឹបគឺជាជម្រើសដំបូងដែលខ្ញុំត្រូវគិតគូរ ។ យើងនិងមិនចុះកុងត្រាយកកីឡាកររូបណាដែលមានប្រាក់ពលកម្មលើសពីការគ្រោងទុករបស់យើងឡើយ ។ នេះគឺជាគម្រោងរបស់ក្លឹបនាពេលបច្ចុប្បន្ននិងពេលខាងមុខ " ។
គួរបញ្ជាក់ថា Haaland ត្រូវបានគេរាយការណ៍ថានិងអាចចាកចេញពី Borussia Dortmund នារដូវក្តៅខាងមុខនេះហើយ ខណៈមានក្លឹបជាច្រើនក៏កំពុងចាប់អារម្មណ៍លើរូបគេផងដែរ ៕
ប្រភព ៖ Fabrizio Romano
Manchester United ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍លើ Gianluigi Donnarumma ។...
Ruben Amorim បានបញ្ជាក់ថា Bryan Mbeumo នឹងខកខានការប្រកួតមិត្តភាពមុនបើករដូវកាលរបស់ Manchester United ជាមួយ Bournemouth ។...
Viktor Gyökeres ត្រូវបានបញ្ជាក់ថាជាកីឡាករថ្មីរបស់ Arsenal ។...
Paris Saint-Germain កំពុងរៀបចំសម្រាប់ការចាកចេញដ៏មានសក្តានុពលរបស់អ្នកចាំទី Gianluigi Donnarumma ចំពេលមានការជាប់គាំងកិច្ចពិភាក្សាកិច្ចសន្យា និងការទាមទារហិរញ្ញវត្ថុកើនឡើងពីកីឡាករអន្តរជាតិអ៊ីតាលីរូបនេះ បើយោងតាមកាសែត Diario Sport ។...
Corriere dello Sport អះអាងថា Inter Milan បានត្រៀមខ្លួនរួចជាស្រេចក្នុងការជំរុញឱ្យមានការចុះហត្ថលេខាលើកីឡាករ Ademola Lookman ពី Atalanta ។...