|
|
|
លោក Gianni Infantino ប្រធានសហព័ន្ធបាល់ទាត់ FIFA រំជួលចិត្តចង់ស្រក់ទឹកភ្នែក ពេលដែលដឹងថា ក្រុមជម្រើសជាតិ Italy មិនមានវត្តមានក្នុងការប្រកួត FIFA World Cup 2022 នៅប្រទេសកាតាបាន ។ ក្រោយពីបរាជ័យក្រោមថ្វីជើង North Macedonia ធ្វើអោយ Italy អស់ឱកាសទៅចូលរួមការប្រកួតបាល់ទាត់ដ៏ធំ។

ការអវត្តមាននេះដែរ គឺជាលើកទី២ហើយសម្រាប់ Italy ព្រោះកាលពីឆ្នាំ២០១៨កន្លងទៅ ពួកគេក៏មិនអាចចូលលេងបានដូចគ្នា ។ លោក Gianni Infantino ប្រធាន FIFA ស្ទើរតែស្រក់ទឹកភ្នែកទៅហើយ ពេលដែលមិនមានវត្តមានជើងឯក Euro 2020 ចូលលេងនៅ World Cup ក្នុងឆ្នាំនេះ ។

លោកជឿជាក់ថានេះជារឿងមិនល្អទេសម្រាប់ប្រជាជន Italy ព្រោះបាល់ទាត់ជាពិសេសនៅ World Cup គឺជារឿងដែលគ្រប់គ្នាមិនអាចរំលងបាននោះទេ ៕
ប្រភព ៖ The Sun
Premier League Leeds VS Chelsea Result ...
Premier League Arsenal VS Brentford Match ...
La Liga Athletic Club VS Real Madrid Match ...
ក្រុម Manchester City បានជ្រើសរើសកីឡាករ Desire Doue របស់ PSG ជាគោលដៅចុះហត្ថលេខាចម្បងរបស់ពួកគេសម្រាប់ទីផ្សារដោះដូរកីឡាករឆ្នាំ 2026។ យោងតាមរបាយការណ៍ពី Fichajes តម្លៃផ្ទេរសម្រាប់ខ្សែបម្រើស្លាបវ័យក្មេងរូបនេះត្រូវបានគេរំពឹងថានឹងលើសពី 100 លានដូល្លារ ដែលឆ្លុះបញ្ចាំងពីតម្លៃ និងសក្តានុពលកើនឡើងរបស់គាត់។...
យើងដឹងថាការប្រកួតនេះពិបាកប៉ុណ្ណា ប៉ុន្តែយើងអាចឈ្នះវាបាន Raphinha បាននិយាយបន្ទាប់ពី Barcelona យកឈ្នះ Atletico Madrid 3-1។...