|
|
ដូចអ្វីដែលខ្ញុំបានរំពឹងទុក ថានេះគឺជាការប្រកួតដ៏តានតឹង ព្រោះពួកគេមានការរៀបចំល្អនៅតំបន់ការពារ ជាពិសេសការប្រកួតក្នុងដីរបស់គេ។ ខ្ញុំយល់ថាវាពិបាកសម្រាប់គ្រប់ក្រុមទាំងអស់ដែលលេងជាមួយ Tiffy Army នៅទឹកដីរបស់គេ ព្រោះខ្ញុំឃើញថាពួកគេមិនដែលរបូតគ្រាប់បាល់ច្រើននៅទីនេះនោះទេ។
ពួកគេព្យាយាមលេងការពារខ្លាំង និងសម្លឺងរកការវាយបកមកយើង ពួកគេបានរកគ្រាប់បាល់មកលើយើងបានយ៉ាងល្អសម្រាប់ការប្រយុទ្ធរបស់គេ ក្រៅពីនោះគឺយើងជាអ្នកគ្រប់គ្រងការប្រកួត។
ខ្ញុំគិតថាយើងគួរតែរកគ្រាប់បាល់បានច្រើនជាងនេះ ប៉ុន្តែពួកគេការពារនៅក្នុងប្រអប់ទីច្រើន ដែលជារឿងពិបាកសម្រាប់យើង។ យើងមិនមានបញ្ហានៅតំបន់ប្រយុទ្ធនោះទេ តំបន់ប្រយុទ្ធរបស់យើងគឺធ្វើបានល្អហើយ។
វាគឺជាថ្ងៃដ៏ស្រស់ស្អាតមួយ ប៉ុន្តែវាបានបញ្ចប់ទៅដោយទុក្ខសោក។ វាមិនមែនជាលទ្ធផលដែលយើងចង់បាន ប៉ុន្តែយើងពិតជាបានបង្ហាញអ្វីដែលយើងចង់បានវាទៅកាន់ពិភពលោក។...
ការប្រកួត El Clasico ទល់នឹង Barcelona កាលពីថ្ងៃអាទិត្យ គឺជាការប្រកួតលើកទី 350 របស់លោក Carlo Ancelotti ដែលដឹកនាំក្រុម Real Madrid ។...
កីឡាករ Pau Cubarsi របស់ Barcelona បានឆ្លងមេរោគក្រពះអំឡុងពេលក្រុមទទួលជ័យជម្នះ 4-3 El Clasico លើក្រុម Real Madrid កាលពីថ្ងៃអាទិត្យ នេះបើតាមការរាយការណ៍ដោយអ្នកកាសែត Helena Condis ។...