|
|
ក្នុងជំនួបរវាង Manchester United និង Leeds United កាលពីយប់មិញបញ្ចប់ដោយលទ្ធផល ៤-២ រកគ្រាប់បាល់បានដោយកីឡាករ Harry Maguire, Bruno Fernandes, Fred និង Anthony Elanga ។ ជ័យជំនះកាលពីយប់មិញធ្វើអោយ Manutd បាន ៣ពិន្ទុនិងអាចរក្សាតំណែង Top 4 បាន ។
ទោះជាយ៉ាងណា អតីតខ្សែបម្រើជើងចាស់នៅ United លោក Paul Scholes បានចេញមករិះគន់ដល់កីឡាករ Bruno Fernandes ថាកុំឲ្យលេងទន់ពេក ត្រូវតែធ្វើខ្លួនឲ្យរឹងមាំឡើង កុំអាងអី ប៉ះបន្តិចដួលនោះ។
Scholes បានបន្ថែមទៀតថា ៖ "ខ្ញុំគិតថា Fernandes គេគួរតែរឹងមាំជាងនេះ ដោយសឹងតែពេលខ្លះមើលទៅគេចង់ដួលមុនទាំងរឿងនោះកើតឡើងទៅទៀត ជួនខ្លះទៀតខ្ញុំគិតថា វាមិនសមជាការប៉ះទង្គិចដល់ដួលនោះឡើយលេងរបៀបនេះមើលទៅគេ ដូចជាទន់ពេកហើយ " ៕
ប្រភព : Metro
Declan Rice ពេញចិត្តនឹងទម្រង់លេងរបស់ Arsenal ទល់នឹង Manchester City 1:1។...
ជ័យជម្នះ 3-0 របស់ Barcelona លើក្រុម Getafe កាលពីថ្ងៃអាទិត្យត្រូវបានគ្របដណ្ដប់ដោយការព្រួយបារម្ភចំពោះខ្សែបម្រើ Fermín López ដែលបានចាកចេញពីទីលានទាំងទឹកភ្នែក បន្ទាប់ពីរងរបួសនៅចុងការប្រកួត។...
Ansu Fati រកបានមួយគ្រាប់ក្នុងពីរប្រកួតដំបូងរបស់គេសម្រាប់ Monaco។...
Sergio Busquets ត្រូវបានគេរាយការណ៍ថាជិតនឹងប្រកាសចូលនិវត្តន៍ពីបាល់ទាត់អាជីព ដោយខ្សែបម្រើវ័យ 37 ឆ្នាំរូបនេះគ្រោងនឹងព្យួរស្បែកជើងរបស់គាត់នៅចុងខែវិច្ឆិកា ឆ្នាំ 2025 ដោយបញ្ចប់អាជីពដែលមានរឿងរ៉ាវដែលរួមមាន 143 ប្រកួតសម្រាប់អេស្ប៉ាញ និង 32 ពានរង្វាន់ជាមួយ Barcelona ។...